ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
មន្ត្រី​បរិស្ថាន​ខេត្តកោះកុង​រង​ការ​ចោទថា ឃុបឃិត​ជាមួយ​មន្ត្រី​ទាហានជើងទឹក​ម្នាក់ និង​បក្សពួក​សម្រុក​ជីក​រំលាយ​ភ្នំ​ដែល​ការពារ​ដោយ​អនុក្រឹត្យ ដើម្បី​យក​ថ្ម​និង​អាចម៍ដី​លក់​
Wed,07 August 2019 (Time 02:57 PM)
ដោយ ៖ សអល (ចំនួនអ្នកអាន: 62នាក់)


​យោងតាម​អនុក្រឹត្យ​លេខ​៨០ អនក្រ​.​បក ចុះ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានកំណត់​យក​ផ្ទៃដី​ចំនួន​144275 ហិកតា ស្ថិតក្នុង​ស្រុក​ចំនួន​៣​គឺ ក្រុង​ខេមរៈភូមិន្ទ ស្រុក​កោះកុង និង ស្រុក​ថ្មបាំង ខេត្តកោះកុង ដើម្បី​រក្សា​ទុកជា​ដែនជម្រកសត្វព្រៃ​តា​តៃ ។​

​ប៉ុន្តែ​ក្នុង​រយៈពេល​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូតមកដល់​ពេលនេះ មាន​ខ្នងភ្នំ​ចំនួន​២​ទីតាំង ស្ថិតក្នុង​ក្រុង​ខេមរៈភូមិន្ទ​កំពុង​ត្រូវបាន​គេ​ជីក​រំលាយ​ធ្វើអោយ​បាត់បង់​រូបភាព​ដើម​បណ្តើរៗ​ហើយ និង​ឈានដល់​ការបាត់បង់​ទាំងស្រុង​តែម្តង ចេញពី​ក្នុង​ផែនទី​ប្រទេស​កម្ពុជា ដោយសារ​ក្រុម​ឈ្មួញ ដែល​កំពុង​ធ្វើ​អាជីវកម្ម​លក់​អាចម៍ដី​និង​ថ្ម​អត់​ច្បាប់ ជាច្រើន​ក្រុម ។

​តាម​ប្រភព​រាយការណ៍​ថា សកម្មភាព​ល្មើសច្បាប់​ខាងលើនេះ​កំពុង​ល្បី​កក្រើក​ពេញ​ក្រុង ខេមរៈភូមិន្ទ ដោយសារតែ​ក្រុម​ឈ្មួញ ជាច្រើន​ក្រុម​បាន​យក​គ្រឿងចក្រ និង ឡាន​ដឹក​ដី រាប់សិប​គ្រឿង ក្នុង​មួយថ្ងៃៗ​សំរុក​ជីក​កកាយ​ភ្នំ​យក​អាចម៍ដី​និង​ថ្ម ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ដឹក​កាត់​ទីប្រជុំជន​ធ្វើអោយ ដី​ហុយ​និង​បែក​ល្បាប់​ខ្ទេច​ផ្លូវថ្នល់​ស្ទើរតែ​ពេញទី​រួម​ខេត្ត គ្មាន​ស្ថាប័ន​ពាក់ព័ន្ធ​ណាមួយ ចេញមុខ​ត្រួតពិនិត្យ​ឡើយ ខណដែល​ស្ថាប័ន​ដែលមាន​ការពាក់ព័ន្ធ​ចំនួន​២​កំពុង​ឆ្លើយ ដាក់គ្នា​ដូច​អា​យ៉ៃ​ឆ្លងឆ្លើយ​គ្មាន​ការទទួលខុសត្រូវ​នោះឡើយ ។

​លោក ប៉ិច ស៊ី​យ៉ុ​ន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​បាន​បញ្ជាក់ថា មាន​ក្រុមហ៊ុន​ដឹក​ដី​ចំនួន​៥ បានដាក់​ពាក្យ​ចូលមក​មន្ទីរ​ដើម្បី​សុំច្បាប់​ជីក​គាស់​យក​ថ្ម​និង​អាចម៍ដី តាំងពី​ចង្កេះ​រហូតដល់ ខ្នងភ្នំ ទាំង​២​ចំណុច​ខាងលើ ដើម្បី​យក​ថ្ម​និង​អាចម៍ដី​លក់​។ ប៉ុន្តែ​លោក​មិន​បានចេញ​លិខិត អនុញ្ញាតិ​ឡើយ ។ មិនតែប៉ុណ្ណោះ​លោក​បានធ្វើ​របាយការណ៍​ជា​លាយ​ល័​ក្ខ​អក្សរ​អំពី​ផល ប៉ះពាល់​ដែនជម្រកសត្វព្រៃ​ដែល​ការពារ​ដោយ​អនុក្រឹត្យ ទៅ​អាជ្ញាធរខេត្ត​និង ទៅ​ក្រសួង​ទៀតផង​ដើម្បី​បិទ​អាជីវកម្ម​ក្រុមហ៊ុន​ទាំងនោះ​ចោល ប៉ុន្តែ​អាជ្ញាធរខេត្ត​និង​ក្រសួង នៅ​មិនទាន់មាន​ចំណាត់ការ​ត្រឡប់មកវិញ​នៅឡើយ​ទេ​ហើយ​ក្រុមហ៊ុន​ទាំងនោះ​នៅតែ​បន្តសកម្មភាព​ល្មើស​របស់ខ្លួន​យ៉ាង​គគ្លើន​ដដែល​។

​ម​ន្រី្ត​ជំនាញ​រ៉ែ​ម្នាក់​បាន​បង្ហើប​ថា ក្រុមហ៊ុន​ល្មើស​ទាំងនោះ​មាន​ចំនួន​៥៖ ទី​១ លោក​ឈួ​រ វុ​ទ្ឋី តំណាង​អោយឈ្មោះ សំ វី​រះ ជាម​ន្ត្រី​ទាហានជើងទឹក​មានអំណាច​ទឹក​លុយ​ខ្លាំង ហ៊ាន​ជីក​រំលាយ​ភ្នំ​ដោយ​អត់​មានច្បាប់​។ ទី​២ លោកស្រី នៅ សុភា តំណាងអោយ​ប្តី​ឈ្មោះ​ទុំ​។ ទី​៣ លោក សន ប៉ិន​ហៀ​ប ទី​៤ លោក​មោ ម៉េង និង​ទី​៥​លោក​កែវ កៅ​លី ។

​សូមជម្រាបថា នៅក្នុង​មាត្រា​៣ នៃ​អនុក្រឹត្យ​ការពារ​ដែនជម្រកសត្វព្រៃ​តា​តៃ បាន​កំណត់ថា ៖ ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​តា​តៃ​ដោយ​សហការ ជាមួយ​ក្រសួង​ស្ថាប័ន ពាក់​ព័​ន្ឋ និង​រដ្ឋបាល​ដែនដី​ខេត្តកោះកុង ដើម្បី​ធានា​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជី​វះ​ចម្រុះ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ។​

​លោក ម៉ន ផល្លា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ពាក់ព័ន្ធ​និង លិខិត អនុញ្ញាតិ​ជីកដី​ភ្នំ​ខាងលើ សូម​លោក​ទៅ​សួរ​ខាង​រ៉ែ​ថាមពល​និង​អាជ្ញាធរខេត្ត​ចុះ​, ចំណែក​ខាង​បរិស្ថាន​ខ្ញុំ​បានធ្វើ​កិច្ចសន្យា​ការពារ​ផលប៉ះពាល់​បរិស្ថាន​រួចហើយ​។

​លោក​ប្រធាន​មន្ទីរ​រូបនោះ​បានបញ្ជាក់​បន្ថែម​ថា តំបន់ភ្នំ​ទាំងនោះ​ជា​តំបន់​ដែល​ត្រូវបាន​គេ អនុគ្រោះ​អោយប្រើ​ប្រាស់​ហើយ​គ្រាន់តែ​មិនទាន់មាន​ឯកសារ​ផ្លូវការ​តែប៉ុណ្ណោះ ហើយ ជា​តំបន់​ដែល​ក្រុមយុវជន​វាស់វែង​រួចហើយ គ្រាន់តែ​ចេញ​ប្លង់​អត់​ទាន់​បាន កុំ​អី​ខាង​បរិស្ថាន​ខ្ញុំ​ចុះទៅ​បង្ក្រាប​យូរហើយ ។

​មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ពិតជា​គួរអោយ​សោកស្តាយ​ណាស់ ខណដែល​ភ្នំ ធម្មជាតិ​ដ៏​ស្រស់បំព្រង ត្រូវបាន​បុគ្គល​មួយ​ក្តាប់​តូច ជីក​គាស់​រំលាយ ដើម្បី​តែ​ប្រយោជន៍ សួនតួ យ៉ាង​អនាធិបតេយ្យ​ក្នុងពេលដែល​អាជ្ញាធរ រួមទាំង​ស្ថាប័ន​ជំនាញ​បានត្រឹមតែ​ឆ្លើយ ដោះស្រាយ​យករួចខ្លួន​គ្រប់ៗ​គ្នា ។ ដូច្នេះ​មានន័យថា ទាំង​អាជ្ញាធរ​ទាំង​ស្ថាប័ន​ជំនាញ ទាំងនោះ​សំខាន់បំផុត​មន្ត្រី​បរិស្ថាន​ដែលជា​តួអង្គ​សំខាន់​ដែល​មានចែង​ក្នុង​អនុ​ក្រិ​ត្យ​បាន​និង កំពុង​បណ្តោយ​ឲ្យ​ក្រុម​អនាធិបតេយ្យ​បំផ្លាញ​ភ្នំ​ដែលជា​សម្បត្តិ​រដ្ឋ​ឲ្យ​ខ្ទេចខ្ទី​រលាយបាត់​ពី​ផែនដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែម្តង ឬ​យ៉ាងណា​? ។​

​ប៉ុន្តែ​ទាំង​មន្ត្រីរាជការ​ទាំង​ប្រជាពលរដ្ឋ​បាន​រិះគន់​យ៉ាង​ចាស់ដៃ​ចំពោះ​ស្ថាប័ន​បរិស្ថាន​ខេត្ត សំខាន់​ប្រធាន​មន្ទីរ​បរិស្ថាន​ថា បាន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទាំងអស់នោះ ទើប​ពួកគេ​មាន លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការជីក​រំលាយ​ភ្នំ​ដែលជា​សម្បត្តិ​រដ្ឋ​យ៉ាង​អនាធិបតេយ្យ​ដូច្នេះ ព្រោះថា បើ​គេ​ផ្អែកទៅលើ​អនុក្រឹត្យ​របស់​សម្តេច ហ៊ុន សែន គឺ​ស្ថាប័ន​បរិស្ថាន​ក៏ដូចជា​មន្ត្រី​បរិស្ថាន​គឺ ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​ថែរក្សា​ការពារ​ដែនជម្រកសត្វព្រៃ​តា​តៃ ។ ដូច្នេះ​មិនត្រូវ​ឆ្លើយ ដោះសារ​យករួចខ្លួន​នោះឡើយ ។​

​ប្រជាពលរដ្ឋ​ស្នើ​ដោយ​ទទូច​មក​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ មេត្តា​ចាត់ បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់​ផង ព្រោះ​បើ​បណ្តោយ​ឲ្យ​ក្រុម​ជនខិលខូច​បន្ត ធ្វើ​សកម្មភាព​ល្មើសច្បាប់​បំផ្លាញ​ដោយ​គ្មាន​ការបង្ក្រាប​ដូច្នេះ​តំបន់​អភិរក្ស​សត្វព្រៃ​តា​តៃ​នឹង ត្រូវ​រលាយ​មិនខានឡើយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
416 នាក់
សប្តាហ៍នេះ :
3055 នាក់
ខែនេះ :
14213 នាក់
3 ខែនេះ :
44635 នាក់
សរុប :
233027 នាក់