ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
មន្រ្តីគយ ៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង១១នាក់ គ្រោះថ្នាក់ឡានបុកគ្នាផ្ទុះឆេះ
Sun,09 June 2019 (Time 06:49 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 131នាក់)


មន្ត្រីគយបីនាក់បានស្ថិតនៅក្នុងចំណោមអ្នកស្លាប់ ១១នាក់ នៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ រថយន្ត ៣គ្រឿងបុកគ្នា រហូតផ្ទុះឆេះក្នុងខេត្តកំពង់ស្ពឺ មន្រ្តីគយ៣ នាក់នោះជាអ្នកជិះលេីរថយន្ត Highlanderទាំងអស់ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង ដោយសារតែរ​ថយ​ន្ត HIGHLANDER ទាំងអស់បើក​ពី​កើត​ទៅ​លិច (​ភ្នំពេញ​-​ព្រះសីហនុ​) បាន​វ៉ា​ជែង​ស្រាប់តែ​ជ្រុល​ទៅបុក រ​ថយ​ន្តទេស​ចរណ៍ ២៤​កៅអី​មួយ​គ្រឿង​មក​ពីមុខ រួច​ក៏​ជ្រុល​ទៅបុករ​ថយ​ន្ត​កូរ៉េ​ដឹក​ទំ​និ​ញ បណ្តាល​ឲ្យ​ផ្ទុះ​ឆេះ​តែម្តង​។​ ជន​រង​គ្រោះ​៦​នាក់ ដែល​ជិះ​នៅក្នុង​រ​ថយ​ន្ត HIGHLANDER បាន​ស្លាប់​ទាំងអស់ និង​៤​នាក់​ទៀត នៅក្នុង​រ​ថយ​ន្តទេស​ចរណ៍​២៤​កៅអី ខណៈ​៤​នាក់​ទៀត​រងរបួស​។

មន្ត្រី​គយ​ទាំង៣នាក់​ដែល​រង​គ្រោះ​បាត់​បង់​ជីវិត​រួមមាន៖ ១. ឈ្មោះ ជន់ ច័ន្ទរិទ្ធ, ២. ឈ្មោះ គឹម ឆាត អនុប្រធានប្រធានការិយាល័យ និងទី៣. ឈ្មោះ ហេង មករា។ បច្ចុប្បន្នជនរងគ្រោះទាំងនាក់នេះ ត្រូវបានដឹកយកមកតម្កល់ធ្វើបុណ្យនៅវត្តទឹកថ្លា។ គ្រោះថ្នាក់​ចរាចរណ៍ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិលេខ​៤ ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ល្ងាច​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៩​នេះ​។ នៅពេល​នេះ កម្លាំង​សមត្ថកិច្ច​បាន​និង​កំពុង​ជួយ​អន្តរា​គមន៍៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
416 នាក់
សប្តាហ៍នេះ :
3044 នាក់
ខែនេះ :
14202 នាក់
3 ខែនេះ :
44624 នាក់
សរុប :
233016 នាក់