ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនតាមដីកាបញ្ជូនទៅខេត្តកំពង់ចាម
Fri,07 June 2019 (Time 04:04 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 92នាក់)


ខេត្តរតនគិរី៖
ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផ្នែកអនុវត្តដីកានៃស្នងការដ្ឋាននគបាលខេត្តរតនគិរីបានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងបានលុងបានធ្វើការឃាត់ខ្លួនពីបទទាក់ទឹននិងករណីមនុស្សឃាតគិតទុកជាមុនទុកប្រគល់ឱ្យសមត្ថកិច្ចខេត្តកំពង់ចាមមកទទួលយក។

ការឃាត់ខ្លួនជនសង្ស័យម្នាក់ទាក់ទឹននឹងករណីអំពើមនុស្សឃាតនោះបានធ្វើឡើងនៅវេលាម៉ោង៩.១០នាទីថ្ងៃព្រហស្បតិ៍ ៤ កើត ខែជេស្ឋ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣
ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នៅចំណុចមុខទ្រីថបស្ថិតក្នុងភូមិជ័យជំនះ សង្កាត់ទ្បាបានសៀក ក្រុងបានលុង ។

ប្រភពពីការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផ្នែកអនុវត្តដីកានៃស្នងការដ្ឋានខេត្តបានឱ្យដឹងថា
កាចុះចាប់ខ្លួនជនសង្ស័យខាងលើនោះ អនុវត្តតាមដីកាលេខ១៩៩ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០០០ ចេញដោយលោកសុឹម គុជ ចៅក្រមសើុបអង្កេតនៃតុលាការខេត្តកំពង់ចាម។

ករណីនោះដែលពាក់ព័ន្ឋនិងករណីមនុស្សឃាតគិតទុកជាមុនហើយក៏បានធ្វើការចាប់ខ្លួនឈ្មោះ ស៊ុយ វី ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិ ខ្មែរមាន ទីលំនៅបច្ចុប្បន្ន ភូមិ៧មករា សង្កាត់ទ្បាបានសៀក ក្រុងបានលុង ខេត្តរតនគិរីនោះតែម្តង។

ក្រោយចាប់ខ្លួនបានជនសង្ស័យក៏បានធ្វើការឃុំខ្លួនបណ្តោះអាសន្ន៍នៅការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ដើម្បីរង់ចាំសមត្ថកិច្ចខេត្តកំពង់ចាមមកទទួលយកទៅអនុវត្តបន្តផងដែរ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
342 នាក់
ម្សិលមិញ :
453 នាក់
សប្តាហ៍នេះ :
2937 នាក់
ខែនេះ :
14893 នាក់
3 ខែនេះ :
46496 នាក់
សរុប :
205880 នាក់