ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
កម្លាំងនរគបាលស្នងការដ្ឋានរាជធានីភ្នំពេញសហការនរគបាលខណ្ឌដូនពេញចុះបង្ក្រាបក្លឹបលុច្សសារីទាំងយប់ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៤០០នាក់ព្រមថ្នាំញៀនជាច្រើន
Sat,08 June 2019 (Time 01:07 PM)
ដោយ ៖ សែសុខា (ចំនួនអ្នកអាន: 61នាក់)


ភ្នំពេញ៖ កាលវេលាម៉ោង២និង៥០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ទី៨ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលស្នងការាជធានីភ្នំពេញសហការជាមួយកម្លាំងនរគបាលខណ្ឌដូនពេញចុះប្រតិ្តបត្តិការបង្រ្កាបនិងបិតទីតាំងក្លឹបលុច្សសារីមួយកន្លែង
ស្ថិតតាមបណ្ថោយផ្លូវ ២១៤ កែងនិងផ្លូវ៦៣ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងប្រត្តិបត្តិការនេះដោយមានការបញ្ជាពីឯឧត្តមសថេងស្នងការាជធានីភ្នំពេញនិងបានសហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញបានពទ្ធ័ក្លឹបលុច្សសារីនិងឆែកឆេរព្រមទាំងបិតក្លឹបនេះតែម្តង។

ក្នុងការឆែកឆេរនោះកម្លាំងសមត្ថកិច្ចរកឃើញថ្នាំញៀនមួយចំនួនធំនិងឃាត់មនុស្សប្រុសស្រីជាង៤០០នាក់និងម៉ូតូជាច្រើនគ្រឿងដាក់រថយន្តក្រុងសាលារាជធានីភ្នំពេញចំនួន៦គ្រឿងបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
336 នាក់
ម្សិលមិញ :
453 នាក់
សប្តាហ៍នេះ :
2931 នាក់
ខែនេះ :
14887 នាក់
3 ខែនេះ :
46490 នាក់
សរុប :
205874 នាក់