ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
ស្លាប់ម្នាក់ និងរងរបួសម្នាក់ដោយត្រូវរថយន្តបុកនៅតាមបណ្ដោយផ្លូវជាតិលេខ៣
Fri,07 June 2019 (Time 08:18 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 81នាក់)


កំពត៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរយន្តដឹកដី បានបុកជាមួយម៉ូតូបណ្ដាលអោយជនរងគ្រោះម្នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមៗនៅកន្លែងកើតហេតុតាមបណ្ដោយផ្លូវជាតិលេខ៣​ ហួសស្រះអាប៉ោង នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩។

យើងមិនទាន់ទទួលបានប្រភពព័ត៌មានច្បាស់ការណាមួយថាម៉ូតូ និងរថយន្តធ្វើដំណើរក្នុងទិសដៅណានៅឡើយទេ ដោយស្ថានភាពជាក់ស្ដែង រថយន្តបានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលស្រះទឹក។ ចំណែកឯម៉ូតូជនរងគ្រោះក៏បានធ្លាក់ផ្លូវផងដែរ ម៉ូតូជនរងគ្រោះពាក់ស្លាកលេខ1D 7070។ ចំពោះជនរងគ្រោះទាំង០២នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បច្ចុប្បន្នសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
433 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
15012 នាក់
3 ខែនេះ :
46686 នាក់
សរុប :
205865 នាក់