ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
អុញនោះថាធ្វើៗមែន លោកចៅសង្កាត់ផ្សារកណ្តាលទី១ចុះចែក ស ជ ណ និងមានវិធានការរៀបចំរំដោះផ្លូវសាធារណៈអោយមានរបៀបនៅជុំវិញផ្សារកណ្តាល
Wed,05 June 2019 (Time 01:17 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 84នាក់)


ភ្នំពេញៈ​ យុទ្ធសាស្រ្តនៃការៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ​ និង​ ការប្រើប្រាស់ផ្លូវសាធារណៈទាំងអស់​ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ​ ទាមទារអោយថ្នាក់ក្រោមអនុវត្តន៍អោយបានល្អ​ ធានាការរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ​ តាមដងផ្លូវ​ សម្រួលលំហែចរាចរណ៍​ លើកកំពស់សោភ័ណភាពទីក្រុង​ ដើម្បីប្រយោជន៍​ជាតិ​ និង​ ប្រយោជនសាធាណៈ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី​ ៥​ ខែមិថុនា​ ឆ្នាំ២០១៩​ លោក​ សំ​ សារឹទ្ធិ ចៅសង្កាត់ផ្សារកណ្ដាលទី១​ រួមជាមួយមន្ត្រីក្រោមឱវាទ​ បានចុះចែក​ ស​ ជ​ ណ​ របស់សាលារាជធានីភ្នំពេញ​ ជាលើកចុងក្រោយ​ដល់អាជីវករ​ ដែលបានយកផ្លូវ១៤៤​ កែងលេខ​៥​ និង​ ផ្លូវ១៤៨​ កែងផ្លូវលេខ៥​ ដើម្បីយកធ្វើជាអាជីវកម្មដោយបិទផ្លូវ​ បំផ្លាញសោភ័ណភាព​ទីក្រុង​ បង្កការកកស្ទុះទាំងព្រឹកទាំងល្ងាច​ អោយគាត់ងាកមកចូលរួម​ ជាមួយអាជ្ញាធរមានសមត្ថកិច្ច​ អោយកែប្រែទម្លាប់​ និង​ឥរិយាបទនៃការប្រើប្រាស់ផ្លូវ​ និង​ ចញ្ចើមផ្លូវ។

ការចុះចែកនៅសេចក្ដីប្រកាសជាលើកចុងក្រោយមួយនេះ​ ត្រូវបានមហាជន​ និង​ ប្រជាពលរដ្ឋនៅក្បែរនោះ​ សំដែងការអបអរជាខ្លាំង​ ដោយពួកគាត់បារម្ភខ្លាំងបំផុតលើបញ្ហាអគ្គីភ័័​យ​ ដែលជានិច្ចជាកាលតែងតែបំផ្លាញនូវសម្ភារៈ​ សម្លាប់ជិវិតមនុស្សដោយគ្មានញញើតដៃ​ អ្នកខ្លះត្រូវបង្ខំចិត្តលក់ផ្ទះព្រោះគ្មានជំរើស​ ខ្លាចហនីភ័យណាមួយដែលមិនអាចគ្រប់គ្រង់បាន​ ព្រោះផ្លូវទាំងពីរខាងលើអាជីវករយកលក់ស្ទើរគ្មានចន្លោះដើរ។

ទន្ទឹមនោះដែរ​ សាធារណៈមតិកំពុងរងចាំមើល​ កណ្ដាប់ដៃដែកដែលរបស់លោកចៅសង្កាត់ផ្សារកណ្ដាលទី១​ ដែលមានឆន្ទះរបស់លោកចង់អោយផ្លូវជុំវិញផ្សារកណ្ដាល​ អាចចរាចរណ៍បានគ្រប់ពេល​ គោរពតាមបទបញ្ជារថ្នាក់លើ​ ដែលអាចអោយប្រជាពលរដ្ឋប្រើប្រាស់បានគ្រប់រូបភាព​ តើអាចរំដោះផ្លូវនេះបានដែររឺក៍យ៉ាងណា?

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
341 នាក់
ម្សិលមិញ :
453 នាក់
សប្តាហ៍នេះ :
2936 នាក់
ខែនេះ :
14892 នាក់
3 ខែនេះ :
46495 នាក់
សរុប :
205879 នាក់