ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
រថយន្តស៊េរីទំនើបពាក់ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿងត្រូវសមត្ថកិច្ចគយចាប់..!!
Thu,09 May 2019 (Time 05:32 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 105នាក់)


ព្រះសីហនុ៖ រថយន្តពាក់ស្លាកលេខខេមរភូមិន្ទ02- 2.9879ចង្កូតស្តាំមួយគ្រឿង ម៉ាកALPHARD ដែលគ្មានការទទួលស្គាល់ពីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ត្រូវបានមន្ត្រីគយ ចល័ត តំបន់៣ ផ្លូវជាតិលេខ៤ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ព្រមទាំងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថ ឃាត់ចាប់ នៅក្នុងទីប្រជុំជនក្រុងព្រះសីហនុហើយបាន នាំយកមក រក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក កែវ អង្កាម មន្ត្រីគយចលត័ដែលចុះចាប់ផ្ទាល់ថ្លែងថា រថយន្តថ្មីប្រភេទចង្កូតស្តាំនេះ នៅកម្ពុជាច្បាប់ហាមឃាត់មិនអោយមានការនាំចូលឡើយ និងថាករណីនេះសមត្ថកិច្ចនឹងរឹបអូសយកជាសម្បត្តិរដ្ឋមិនមានការផាកពិន័យ ឬអោយម្ចាស់បង់ពន្ធនាំយកត្រឡប់ទៅវិញជាដាច់ខាត។

ប្រភពដដែលបានបញ្ជាក់បន្ថែមថា ចាប់ពីចុងឆ្នាំ២០១៨ រហូតមកត្រឹមដើមខែឧសភា ចុងឆ្នាំ២០១៩ នេះ មានរថយន្តថ្មីទំនើបទាំងចង្កូតឆ្វេង និងចង្កូតស្តាំជិត៥០ គ្រឿងហើយជារថយន្ត គេចពន្ធ និងនាំចូលខុសច្បាប់ ត្រូវបានសមត្ថកិច្ចគយចល័ត និងគយសាខាខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឃាត់ចាប់ជាបន្តបន្ទាប់ ដែលប្រភេទរថយន្ត ចង្កូតឆ្វេងគឺតម្រូវអោយម្ចាស់បង់ប្រាក់ពិន័យផង និងបង់ពន្ធតាមច្បាប់ផង មុននឹងអោយនាំយកត្រឡប់ទៅវិញ ដោយឡែករថយន្តចង្កូតស្តាំគឺរឹបអូសយកជាសម្បត្តិរដ្ឋ និងសកម្មភាពនេះធ្វើឡើងតាមការណែនាំពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកគយនិងរដ្ឋាករកម្ពុជា ដោយមិនត្រឹមតែជាការប្រមូលប្រាក់ពន្ធទេ ប៉ុន្តែជាយុទ្ធនាការឈានទៅ រកការជំរុញអោយមានការគោរពច្បាប់ជាធរមាន៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
398 នាក់
ម្សិលមិញ :
416 នាក់
សប្តាហ៍នេះ :
3058 នាក់
ខែនេះ :
14216 នាក់
3 ខែនេះ :
44638 នាក់
សរុប :
233030 នាក់