ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
សមត្ថកិច្ចចាប់ខ្លួនមនុស្សប្រុស ស្រី ចំនួន៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។
Fri,17 May 2019 (Time 05:22 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 49នាក់)


ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប រួមនឹងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ក្រុងសៀមរាប ចាប់ខ្លួនជនប្រុស ស្រី ចំនួន៩នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ។
ហេតុការណ៍នេះ បានធ្វើឡើងនៅថ្ងៃទី១៥ និង១៦ខែឧសភា ឆ្នាំ២០១៩ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ៖
ទី១ ឈ្មោះ ជា បាតលិញ ភេទប្រុស ឆ្នាំកំណើត ១៩៩៩ មុខរបរគ្មាន មានទីលំនៅ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី២ ឈ្មោះឈឿន មករា ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៣ ឈ្មោះ ញឹក សីហា ហៅភាព ភេទប្រុស ឆ្នាំកំណើត ១៩៩៤ មុខរបរគ្មាន មានទីលំនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (រក្សាទុក ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៤ ឈ្មោះ ឡេង ស្រីពេជ្រ ភេទស្រីឆ្នាំកំណើត ២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិទ្រាំង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៥ ឈ្មោះ ត្រា ច័ន្ទមុន្នីរ័ត្ន ភេទស្រី ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៦ ឈ្មោះ មុំ សារឿន ហៅភ័ក្រ ភេទប្រុសឆ្នាំកំណើត ១៩៨៦ មុខរបរគ្មាន មានទីលំនៅ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក ជួញដូរ និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៧ ឈ្មោះវណ្ណ សិតធារ៉ា ភេទប្រុស ឆ្នាំកំណើត ២០០០ មុខរបរគ្មាន មានទីលំនៅ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៨ ឈ្មោះ ចាំង គាត ភេទប្រុស ឆ្នាំកំណើត ១៩៩២ មុខរបរគ្មាន មានទីលំនៅ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប (រក្សាទុក និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
ទី៩ ឈ្មោះ ធឿន ចន្ថា ភេទស្រី ឆ្នាំកំណើត ២០០៣ មុខរបរគ្មាន មានទីលំនៅ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់) (មានសារធាតុញៀនក្នុងខ្លួន) ។
សមត្ថកិច្ចដកហូតម្សៅមេតំហ្វេតាមីនប្រ ភេទទឹកកកចំនួន១១កញ្ចប់ ស្មើនឹងទម្ងន់ ៣,៧ក្រាម(ទាំងសំបក) ឧបករណ៍ ប្រើប្រាស់គ្រឿងញៀនមួយចំនួនទូរសព្ទដៃចំនួន០៥គ្រឿងព្រមទាំងកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូង ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
335 នាក់
ម្សិលមិញ :
453 នាក់
សប្តាហ៍នេះ :
2930 នាក់
ខែនេះ :
14886 នាក់
3 ខែនេះ :
46489 នាក់
សរុប :
205873 នាក់