ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
គ្រោះថ្នាក់ចរចរណ៏គួរអោយរន្ធត់ បណ្តាលឲ្យស្លាប់ ៣នាក់ បើកអូសក្រោមកង់ឡានដឹកដី ម៉ដ្ឋខ្ទេចសាច់
Fri,17 May 2019 (Time 05:02 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 141នាក់)


បន្ទាយមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នៅវេលាម៉ោង១០និង២៧នាទីព្រឹក ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវមួយ ដោយរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3A-3754 បានបុកម៉ូតូ បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុចំនួន ៣នាក់ (ប្រុស២នាក់ ស្រី១នាក់) ហើយអ្វីដែលគួរឲ្យរន្ធត់តក់ ស្លុត ចិត្ត នោះ គឺរថយន្តមិនព្រមឈប់ទេ បានបើកកិនអូសទាំងមនុស្សទាំងម៉ូតូទៅជិត៥០ម៉ែត្រ រហូតបែកសាច់ខ្ទេច រមួល ជាប់ជាមួយម៉ូតូ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នាំគ្នាស្ទាក់ឃាត់បានទាំងរថយន្តទាំងតៃកុង ភ្លាមៗតែម្ដង រួចរាយការប្រាប់ខាងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ភ្លាមៗ ។ មន្ត្រីនគរបាលជំនាញ បានចុះដល់ទីតាំងខាងលើ ហើយបានឃាត់ខ្លួនតៃកុងរថយន្តនាំយកមក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដេីម្បីធ្វេីការសាកសួរ និងរងចាំប្រគល់អោយជំនាញចរាចរណ៍ ចាត់ការតាមច្បាប់៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
426 នាក់
ម្សិលមិញ :
416 នាក់
សប្តាហ៍នេះ :
3086 នាក់
ខែនេះ :
14244 នាក់
3 ខែនេះ :
44666 នាក់
សរុប :
233058 នាក់