ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
ចែ រឿន មេឈ្មួញ​ឈើ​ដុះ​ស្លែ​នៅ​ភូមិ​ដេ​អេ អួតអាង​ថា​គ្មាន​អ្នក​ណា​ហ៊ាន​បង្ក្រាប​ឫ​ចាប់​គេ​ទេ សព្វ​ថ្ងៃនេះ ព្រោះ​អាជ្ញាធរ​ដែនដី សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​សុទ្ទតែ​ជា​ខ្នងបង្អែក បក្សពួក​ឆ្នាំងបាយ​របស់​គេ !!!
Thu,16 May 2019 (Time 07:02 PM)
ដោយ ៖ សែសុខា (ចំនួនអ្នកអាន: 80នាក់)


ខេត្តមណ្ឌល់គិរី៖ ​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅភូមិ ដេអេ ឃុំ ពូជ្រៃ ស្រុក ពេជ្រាដា ខេត្ត មណ្ឌល់គិរីបានឲ្យដឹងថា៖ បច្ចុប្បន្ន​មាន​មេ​ឈ្មួញ​ឈើ​ដុះ​ស្លែ​ដ៏​ល្បី​ឈ្មោះ​ម្នាក់ដែល​គេ​ស្គាល់​ឈ្មោះ​យ៉ាង​ច្បាស់​ថា ចែ​រឿន បង្កេី​តរោង​សិប្បកម្ម​ មួយ​យ៉ាង​ធំ​នៅ​ខាងក្រោយ​ផ្ទះ​ខាងមុខ​បិត​របង​ជិត​គ្មាន​អ្នកណា​ហ៊ាន​អេីត​ក​ចូល​បាន​ទេ​ក្រៅ​ពី​ជំនាញ​ទៅ​ពិនិត្យ​និង​យក​លុយ​ខែ​ពីសិប្បកម្ម​ដែលគេ​បាន​អះអាង​ថា​មានច្បាប់​គ្រប់គ្រាន់​ផងនេះ សំរាប់​កែច្នៃ​ឈើ​លំៗ​ពាក់កណ្ដាល​សម្រេចសំរាប់​ដឹកយក​ទៅ​លក់​នៅ​តាម​បណ្ដា​ខេត្ត​ពិសេស​នៅ​ភ្នំពេញ​ចូល​ទៅ​ទំលាក់​នៅពេល​យប់ៗ​នៅ​បេន​លោក​សី​ស្ថិន​នៅ​ស្ពាន​ជ្រោយចង្វា​ខាងកេី​ត​។​

​ប្រភព​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដេ​អេនេះបាន​ខ្សឹប​ប្រាប់​ឲ្យដឹងទៀតថា៖ ចែ​រឿន​នេះ​មាន​សិទ្ធិ​ប្រមូល​ទិញ​ឈើ ពី​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុម​ឈ្មួញ​ផ្សេងៗ​ដែល​ពួកគេ​ធ្វើការ​កាប់​និង​ដឹកជញ្ជូន​ចេញ ពី​តំបន់​ព្រៃ​សហគមន៍ និង​ព្រៃ​ដែនជម្រកសត្វព្រៃ​មួយចំនួន ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​និង​ការពារ​ដោយ​កម្លាំង​ជំនាញ​បរិស្ថាន ក្នុង​ស្រុក​កោះ​ញែក​និង​ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី យក​មក​ស្តុប​ទុក​នៅ​ចំណុច​ភូមិ​ដេ​អេ ដើម្បី​លក់​បន្ត​ឲ្យទៅ​ក្រុម​ឈ្មួញ ធ្វើ​ការដឹកជញ្ជូន​ឆ្លងដែន​យកទៅលក់​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​ទ្វេភាគី​មួយចំនួន​នៅលើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី​ជា​រៀង​រាល់​ថ្ងៃនេះ​។​

​ហើយ​ការដឹកជញ្ជូន​ឈើ​ពាក់កណ្ដាល​កែច្នៃ​របស់​គេ​ជា​ច្រេី​ន​រថយន្ដ​សាំ​យ៉ុង​មិន​ដែល​ចេះ​ខ្លាច​អ្នកណា​ម្នាក់​ឡើយ​ដោយ​គេ​អះអាង​ថា​បង់លុយ​គ្រប់​ស្ថាប័ន​គ្រប់​សមត្ថ​កិ​ច​នៅ​គ្រប់​ច្រកល្ហក​តាម​ដងផ្លូវ​ម៉ា​អេម​អស់ហើយ ពិសេស​ស្នាក់​ការ​របស់​ជំនាញ​បរិស្ថាន​ដែល​បាន​ដាក់​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧៦A បញ្ហា​ទាំងនេះ​ពួកគេ​ក៏​បាន​សុំ​ដាក់​ជា​សំណួរ​(?)បែប​ត្រង់​ត្រង់​ថា​តើ​ដាក់​ស្នាក់ការ​ចាំ​ទប់ស្កាត់​និង​បង្ក្រាប ឬ​ក៏​ដាក់​ចាំ​រាប់​ក្បាល​ឡាន​ដឹក​ឈើ​របស់​ក្រុម​ឈ្មួញ​ដើម្បី​យក​លុយ​ចែក​គ្នា​ដាក់​ហោប៉ៅ​?តែ​បើ​ពុំ​មែន​ទេនោះ​! មូលហេតុ​អ្វី​បានជា​មិន​បង្ក្រាប​បែបនេះ​?​មូលហេតុ​ដែល​ពួកគេ​ដាក់​សំណួរ​បែបនេះ​គឺ ផ្អែក​ទៅតាម​ការសង្កេត​ឃើញ​របស់​ពួក​គាត់​ក្នុង​មួយ​ថ្ងៃៗ​មួយ​យប់ៗ​មាន​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រភេទ​កែច្នៃ​ពាក់កណ្ដាល​ជ្រក​ក្រោម​ លេសមានច្បាប់​ជា​ច្រេី​ន​គ្រឿង​ចូល​ទៅ​បង់លុយ​ឲ្យពួកសមត្ថកិច្ចទាំងនោះ។​

​ជាក់ស្ដែង​នៅ​ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០១៩ ត្រូវបាន​កម្លាំង​សមត្ថ​កិ​ច​ស្រុក​កែវ​សីមា​ឃាត់​បាន​រថយន្ត​សាំ​យ៉ុង​ដឹក​ទ្វារ​ពាក់កណ្ដាល​កែច្នៃ​ចំនួន​ជាង​២០​សន្លឹក​រួមទាំង​គ្រោងទ្វារ​របស់​ថៅកែ​ឈ្មោះ​ចែ​ រឿន ដឹក​ចេញពី​សិប្បកម្ម​ (ដេ​អេ​ )យកទៅលក់​នៅ​ភ្នំពេញ​ប​ច្ច​ប្បន្ន​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កែវ​សីមា​ដើម្បី​ពិនិត្យ​និង​ចំណាត់ការ​តាម​ផ្លូវច្បាប់។​

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
433 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
15012 នាក់
3 ខែនេះ :
46686 នាក់
សរុប :
205866 នាក់