ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
ពលករខ្មែរជិត៨០នាក់ ឆ្លងដែនចូលប្រទេសថៃ​ ដោយខុសច្បាប់ ត្រូវបានទាហាន​ថៃ ព័ទ្ធចាប់ មេ​ខ្យល់​រត់គេចខ្លួនទាន់
Thu,16 May 2019 (Time 06:40 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 68នាក់)


ប្រទេសថៃ៖នាព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ២០១៩នេះ កងព​លទាហានទី១១ ​បន្ទាយសម្ដេចព្រះ​ណាំង ​ក្លៅ ប្រគល់ភារកិច្ចឲ្យ កងរក្សា​សន្តិសុខរបៀបរៀបរយ បើកប្រតិបត្តិ​ការត្រួតពិនិត្យ នឹងចា​ប់​ពលករខ្មែរចំនួន៨០នាក់ ដែល​លប​លួចចូល​ប្រទេសថៃ​ដោយខុសច្បាប់។

ការចាប់ឃាត់ខ្លួននេះបន្ទាប់ពីមានសេ​ចក្តីរាការ​ណ៍​ថា៖មានក្រុមពលករខ្មែរចូលមកស្នាក់អាស្រ័យ នៅ​កណ្ដាលព្រៃល្បាស ខាងក្រោយបន្ទាប់ជួលលេខ៨ បន្ទប់របស់ស្រ្តីឈ្មោះ អារី ចាន់ថាវ៉ាន់ ផ្ទះ​លេខ27/1 ភូមិ៤ ឃុំស្មេតតាយ ស្រុកបាងក្លា ខេត្តចះឆើងសៅ ប្រទេសថៃ។នេះបើយោង​តាមការចុះ​ផ្សាយរបស់គេហទំព័រក្នុងស្រុកថៃ។

ប្រភពដដែរបន្តថា៖នាមុនពេលឃាត់ខ្លួន​ពលករខាងលើ​កម្លាំងទាហាន បាន​សហការ​ជាមួយ​កម្លាំងតម្រួតស្រុកបាងក្លា មន្រ្តីស្រុកបាងក្លា នឹងអាជ្ញាធរមូលដ្ឋាន ចូល​ទៅត្រួត​ពិនិត្យឯ​កសារ​ធ្វើដំណើរ ខណៈទៅដល់​ក្រុមពលករដែលស្នាក់នៅកណ្ដាលព្រៃល្បាស ខាងក្រោយ​បន្ទប់​ជួលទាំងនោះនាំគ្នារត់បែកខ្ញែរ សមត្ថកិច្ចបំបែកកម្លាំងគ្នា តាមចាប់​បាន​មក​ទាំងអស់​ជិត​៨០នាក់​មានទាំងប្រុសនិ​ងស្រី រួមទាំងក្មេងផងដែរ។

នៅចំពោះមុខសមត្ថកិច្ចថៃ​ ក្រុមពលករខ្មែរទាំងនោះបានសារភាពថា ក្រុមខ្លួន​ចូលមកស្នាក់​នៅទី​នេះ ដោយធ្វើ​ដំណើរចូលមក​តាំងពីវេលា​ម៉ោង០៣ទៀបភ្លឺ រងចាំរថយន្តមកទទួល ដើម្បីបន្តដំណើ​រ​ទៅរ​ក​ការងារ​ធ្វើ​នៅខេត្តផ្សេងៗទៀត។

ដោយឡែកមេខ្យល់ ដែលដឹកនាំក្រុមនេះចូលមកគ្រាន់តែដឹង​ឈ្មោះថា តា អាត ដែល​ជាអ្នក​ជួលបន្ទប់លេខ៨ នៅជាប់កន្លែងស្នាក់​របស់ពួកខ្លួន ហើយតា អាត នេះជាអ្នក​ផ្ដល់បាយ ទឹក នឹងនំ ឲ្យ​ក្រុមពលករទាំងនេះ។ក្រៅពីនោះនៅបានតស៊ីយោទឹកស្អាតទុកឲ្យក្រុមពលករប្រើសម្រាប់ងូត​នឹង​ចូល​បង្គន់ទៀតផង តែបន្ទាប់ពីត្រួតពិនិត្យ ដើម្បីតាមចាប់បុគ្គលឈ្មោះតា អាត នោះដឹងខ្លួនទាន់រត់​គេចខ្លួន​បាត់។

បច្ចុប្បន្នក្រុមព​លករទាំងនេះសមត្ថកិច្ចថៃកំពុងធ្វើការសាកសួរ និងកសាង​សំណុំរឿងដើម្បីចាត់ការ​តាមនិតិវិធីនៃច្បាប់ប្រទេសថៃ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
433 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
15012 នាក់
3 ខែនេះ :
46686 នាក់
សរុប :
205860 នាក់