ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ២០៥០
គេហទំព័រ សុវណ្ណភូមិពិត
ចិនមួយក្រុមបង្ហោះវីដេអូគំរាមថានៅក្រុងកំពង់សោមវាចង់អោយវឹកវរគឺវឹកវរចង់អោយសុខគឺសុខ
Sun,12 May 2019 (Time 02:46 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 94នាក់)


ខេត្តសីហនុ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ២០១៩ នេះ​កម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ និង​សមត្ថកិច្ច​ពាក់ព័ន្ធ រួម​ជាមួយ​នាយកដ្ឋាន​ជំនាញ កំពុង​បើក​ប្រតិបត្តិការ​ស៊ើប​អ​ង្គេ​ត​យ៉ាង​ក្ដៅ​គគុក តាម​ស្វែងរក​ជនជាតិ​ចិន​មួយ​ក្រុម ដែល​បង្ហោះ​វី​ដេ​អូ​ស្រែក​គំរាម​ជា​ភាសា​ចិន ដែល​មាន​ន័យ​ជា​ខ្មែរ​ថា ចង់​បង្ក​អសន្ដិសុខ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​មាន​រយៈពេល​ប្រមាណ​១០​វិនាទី បង្ហាញ​អោយ​ឃើញ​ពី​បុរស​ជនជាតិ​ចិន​ម្នាក់ និយាយ​ទៅ​កាន់​ជនជាតិ​ចិន​មួយ​ក្រុម ប្រៀប​បាន​ទៅ​នឹង​មេទ័ព​ត្រួតពល​ទាហាន​មុន​ធ្វើសឹក ត្រូវ​បាន​ជំនាញ​បកប្រែ​ជា​ភាសា​ខ្មែរ​ថា «​ពួក​គេ​មក​ពី​ខេត្ត​ឆុង​ឆី​ង ហើយ​កំពង់សោម​៣​ឆ្នាំ​ក្រោយ វា​ចង់​ឲ្យ​វឹកវរ គឺ​វឹកវរ វា​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​» ។

ក្រោយ​ពេល​វី​ដេ​អូ​មួយ​ឃ្លី​ប​នេះ​ត្រូវ​បង្ហោះ​ចែកចាយ​តាម​បណ្តាញ​សង្គម​រួច​មក នាយ​ឧត្តមសេនីយ៍​សន្ដិ​ប​ណ្ដិ​ត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​បញ្ជា​ឲ្យ​កម្លាំង​នាយកដ្ឋាន​ជំនាញ សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ឲ្យ​ស្រាវជ្រាវ​ជា​បន្ទាន់ និង​ត្រូវ​ចាត់វិធានការ​ច្បាប់​ភ្លាម ឬ​ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា តែ​ម្តង ។

យោង​តាម​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្នុងស្រុក​មួយ អោយ​ដឹង​ថា បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន លោក​បាន​បញ្ជា​កម្លាំង​ជំនាញ បើក​ការ​ស្រាវជ្រាវ​ភ្លាម​ៗ​ផង​ដែរ ។​យ៉ាងណា​រហូត​មក​ដល់​រសៀល​នេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​សហការ​ជាមួយ​នាយកដ្ឋាន​ជំនាញ​ពាក់ព័ន្ធ កំពុង​ស្រាវជ្រាវ ។ ប៉ុន្ដែ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ជនជាតិ​ចិន ដែល​បង្ហោះ​វី​ដេ​អូ​នោះ ស្នាក់​នៅ​ឬ​ក៏​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ​ទេ ពេលនេះ ស្ថិត​នៅ​ក្រោម​ការ​ស្រាវជ្រាវ​នៅឡើយ ៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
453 នាក់
ម្សិលមិញ :
433 នាក់
សប្តាហ៍នេះ :
2711 នាក់
ខែនេះ :
15012 នាក់
3 ខែនេះ :
46686 នាក់
សរុប :
205864 នាក់